BY | moeun | / | 01-02-2019 | / | 530 |
ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ចូលកាន់តំណែងជាស្នងការនគរបាលខេត្តប៉ៃលិន
ប៉ៃលិន៖ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជូនឧត្ដមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាអតីតស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តប៉ៃលិនជំនួសលោកឧត្ដមសេនីយ៍ទោ ជា ចាន់ឌិន ដែលត្រូវដាក់ឱ្យចូលនិវត្តន៍៕
|