BY | BongBros | / | 31-01-2019 | / | 665 |
សត្វផ្សោតទន្លេមេគង្គកើនឡើងរហូតដល់១០ក្បាល ...!
បើតាមការស្រាវជ្រាវរបស់ មន្ត្រីអង្គការ WWF បានឲ្យដឹងថា ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជ បានកើនឡើងពី ៨០ ទៅ៩២ក្បាល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយនេះជាកំណើនដំបូងបង្អស់ក្នុងកំណត់ត្រា ស្រាវជ្រាវចាប់តាំងពីជាង ២០ឆ្នាំមុនមកម្លេះ។
ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៨កន្លងទៅ សត្វផ្សោតកើតបានកូនចំនួន ៩ក្បាល នឹងនៅដើមឆ្នាំ២០១៩ថ្មីៗនេះ កើតកូនបានមួយក្បាលទៀត។ កំណើននេះ ត្រូវបានអង្គការ (WWF) ចាត់ទុកថាជាក្តីសង្ឃឹមសម្រាប់អាយុជីវិតរបស់សត្វផ្សោត ទន្លេមេគង្គ និងប្រជាពលរដ្ឋរាប់លាននាក់ដែលពឹងអាស្រ័យលើទន្លេមេគង្គ។
|