ដោយឡែកចំពោះរវាងមេម៉ាយតារាកំប្លែងស្រីអីុត ក្លាយជារឿងបន្ទាប់ ហើយមិត្តសិល្បៈនិងអ្នកគាំទ្រចាំមើលថាសភាពល្អូកល្អិននេះក្លាយទៅជាសញ្ញាល្អ ឬមួយគ្រាន់តែជាភ្លើងស្នេហ៍ឆាបឆួលមួយរយៈរលត់ទៅវិញ ។
ជួបផ្ទាល់ជាមួយនាងអីុត នាឱកាសចូលរួមសម្ពោធខ្សែភាពយន្តមួយកាលពីល្ងាចថ្ងៃទី២៨ មករា ឆ្នាំ២០១៩ នាងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកោះសន្តិនភាពថានាងពេលនេះមមាញឹកទាំងការងារលេងកំប្លែងប្រចាំនៅទូរទស្សន៍ស៊ីធីអិន ច្រៀងកាត់សក់មង្គលការ និងច្រៀងជប់លៀងមង្គលការពេលយប់ ។ ពោលការងាររវល់ខ្លាំង តែនាងសប្បាយចិត្តចំពោះអ្វីដែលកំពុងតែកើតមាន ហើយខំសន្សំលុយទុកដាក់សម្រាប់ពេលណាអាជីពលែងកាក់កប។
ចំពោះរឿងពាក់ព័ន្ឋជាមួយតារាសម្តែងថ្មីលោកដា នោះនាងអីុត និយាយថា«គឺមានគេសួរនាំខ្លាំងក្រោយពេលចេញមុខពេកឡើងគេតាមសួរពីបញ្ហានេះ។ ភាគច្រើនគេថាខ្ញុំ និងគាត់ជាគូស្នេហ៍ ឬសង្សារគ្នា ។ ធម្មតាគាត់ជាតារាសម្តែងមួយ បើសិនជាគាត់ដើរជាមួយក៏មានភាពទាក់ទាញមួយដែរ ។
អីុចឹងហើយបងប្អូនតារា ប្រុសៗ ផ្សេងៗគាត់តែងតែសួររហូត ។បើថាជាគូស្នេហ៍ក៏មិនខឹងគេដែរ បើយើងស្និទ្ធគ្នាពេក ។ ណាមួយមុនបណ្តើរគ្នាត្រសងគឺលោកដាក៏ស្គាល់ក្រុមគ្រួសារនាងខ្ញុំទើបកាន់តែលឿនក្នុងការទាក់ទងគ្នា ។ បើមានស្នេហាជាមួយគ្នា គឺអាចនិយាយបានថាអ្វីដែលយើងធ្វើគឺពិតជាដឹងនៅក្នុងចិត្តរៀងៗខ្លួនមិនខាន»៕