សូមជំរាបថា ឯកសារក្លែងមួយនេះត្រូវបានឃើញគេចែកចាយតៗគេនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram កាលម្សិលមិញ និងថ្ងៃនេះ ហើយឯកសារក្លែងនេះក៏ត្រូវបានគេបង្កើតឡើង បន្ទាប់សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកាជួបជាមួយកម្មករ នៅខេត្តកំពត បានប្រកាសថា នៅថ្ងៃខាងមុខការិយាល័យ ឬមន្ទីររបស់ក្រសួងមួយចំនួននៅតាមស្រុកនឹងត្រូវលុបចោល គឺទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដីតែប៉ុណ្ណោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយលើការចំណាយថវិកាជាតិ៕
ប្រភពមកពី ៖ freshnews