ត្រីយក្សនេះ មានប្រវែងប្រមាណ ៧ម៉ែត្រ និងមានទំងន់ប្រមាណ ១តោន (១ពាន់គីឡូក្រាម) វាធ្វើដំណើរគ្រប់ទីកន្លែងទូទាំងសមុទ្រពិភពលោក ដែលមានចំណីរបស់វា។ បានជាវាឧស្សាហ៍បង្ហាញខ្លួននៅចំណុចចន្លោះកោះរ៉ុង និងកោះរ៉ុងសន្លឹមនេះ ពីព្រោះនៅប្រជុំម្តុំត្រង់ហ្នឹង សម្បូរទៅដោយជីវៈសមុទ្រចម្រុះ ដែលសម្រាប់ជាចំណីវា។ ម្យ៉ាងវិញទៀតតំបន់នេះ ក៏ត្រូវបានក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកំពុងរៀបចំធ្វើជាតំបន់អភិរក្សឧទ្យានសមុទ្រ៕
ប្រភពមកពី ៖ BTV