BY | BongBros | / | 23-01-2019 | / | 576 |
អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្ន...!
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមករា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចសេចក្តីជូនដំណឹង ស្តីពីការចុះត្រជាក់លើកទី២ នៅកម្ពុជា ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរិមា នឹងធ្លាក់ចុះមកនៅរង្វន់១៧អង្សាសេ។ បណ្តាលរាជធានី ខេត្តផ្សេងទៀត សីតុណ្ណភាពអប្បបរមា និងធ្លាក់ចុះមកនៅក្នុងរង្វង់ ២០-២២ អង្សាសេ លើកលែងតែបណ្តាខេត្តតំបន់មាត់សមុទ្រ ដែលសតុណ្ហភាពមិនចុះត្រជាក់ទេ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕
|