BY | BongBros | / | 18-01-2019 | / | 511 |
អគ្គនាយកនិងសមាជិត ទាំងអស់របស់អង្គភាពសារព័ត៌មាន BTN សូមផ្ញើលិខិតចូលរួមអបអរសាទរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើត៦៨ ឈានចូល៦៩ឆ្នាំ
(ភ្នំពេញ)៖ សូមផ្ញើលិខិតចូលរួមអបអរសាទរ ខួបកំណើតសម្ដេចក្រឡាហោម ស ខេង គម្រប់៦៨ ឈានចូល៦៩ឆ្នាំ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ,
ក្នុងនាមអគ្គនាយកនិងសមាជិត ទាំងអស់របស់អង្គភាពសារព័ត៌មាន BTN News សូមផ្ញើលិខិតចូលរួមអបអរសាទរ ប្រកបដោយមនោសញ្ចេតនា សប្បាយរីករាយជាអនេកប្បការ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរបំផុត ជូនសម្តេចក្រឡាហោម ស ខេង។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ លើកលោកសូមមេត្តាជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អ បរិបូរណ៍ និងបន្តសម្រេចបាននូវជោគជ័យយ៉ាងហត្រចេះត្រចង់រៀងទៅ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
|