BY | moeun | / | 16-01-2019 | / | 456 |
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក អនុប្រធានាធិបតីឥណ្ឌូនេស៊ី
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងសហប្រធានកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី Asia Cultural Council នៅសណ្ឋាគារ Lotus Blanc ខេត្តសៀមរាប។
លោក Jusuf Kalla បានសំដែងនូវសេចក្តីរីករាយអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងការប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ កាលពីល្ងាចម្សិលមិញនេះ។ លោក Jusuf បានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាន់ខ្ពស់របស់លោក។
លោក Jusuf បានមានប្រសាសន៍ថា កាដឹកនាំគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រម្ពុជានាពេលេនះ គឺដើម្បីចូលរួមក្នុងកម្មវិធីវេទិកា APPF-២៧ និងអបអរសាទរ ការប្រកាសជាផ្លូវការកម្ពុជាជាសមាជិក ក្រុមប្រឹក្សា ACC ពិសេសដើម្បីមកសិក្សាស្វែងយល់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អរវាងប្រទេសទាំងពីរ។ នេះគឺជាសកម្មភាពមួយដែលបានឆ្លុះបញ្ចាំងពីការចូលរួមធ្វើយ៉ាងណារក្សា និងពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រតិភូជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្នុងវេទិការ APPF-២៧ និងចូលរួមអបអរសាទរក្នុងការប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រវាងប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងល្អជាយូរឆ្នាំមកហើយ។ កន្លងមកប្រទេសណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមស្វែងរកសន្តិភាពឲ្យកម្ពុជា ដែលពេលនោះឥណ្ឌូណេស៊ី បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំលើកទី១ និង២ និងបានធ្វើជាសហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ៕
|