៣. លទ្ធផលបឋម និងការវាយតម្លៃ
តាមរយៈការរាប់សន្លឹកឆ្នោតស្ទាបស្ទង់ផ្ទៃក្នុង គណៈកម្មាធិការគណបក្សបានប្រមូល និងកត់ត្រាលទ្ធផលសំឡេងគាំទ្ររបស់បេក្ខជននីមួយៗ ដើម្បីរៀបចំបញ្ជីឈ្មោះបេក្ខជនបឋម សម្រាប់ដំណើរការពិនិត្យ និងសម្រេចបន្តតាមនីតិវិធីរបស់គណបក្ស។
ជារួម ដំណើរការកិច្ចប្រជុំ និងការបោះឆ្នោតស្ទាបស្ទង់ផ្ទៃក្នុងបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីសមាជិកយ៉ាងផុសផុល ដែលបង្ហាញពីការចូលរួមក្នុងការរៀបចំសមាសភាពបេក្ខជនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
៤. សេចក្តីសន្និដ្ឋាន
លទ្ធផលនៃការបោះឆ្នោតស្ទាបស្ទង់ផ្ទៃក្នុងនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង គឺជាជំហានដ៏សំខាន់មួយក្នុងការរៀបចំសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២៧។
បញ្ជីឈ្មោះបេក្ខជនដែលទទួលបានពីដំណើរការស្ទាបស្ទង់នេះ នឹងត្រូវបញ្ជូនបន្តជូនថ្នាក់ដឹកនាំគណបក្សថ្នាក់ស្រុក និងថ្នាក់ខេត្ត ដើម្បីពិនិត្យ និងសម្រេចតាមនីតិវិធី និងឋានានុក្រមរបស់គណបក្ស។
អត្ថបទដោយ៖ តេង ប៊ុនថុន