BY | moeun | / | 16-01-2019 | / | 475 |
ឪពុក-កូន គង់ គាំ,គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញ
ភ្នំពេញ៖ ព្រះរាជក្រឹត្យចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ ត្រាស់បង្គាប់ ផ្ដល់នីតិសម្បទាឡើងវិញឱ្យឈ្មោះ គង់ គាំ និងឈ្មោះ គង់ បូរ៉ា ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ (ប្រាំ)ឆ្នាំ ។
ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឱ្យឈ្មោះ គង់ គាំ និងឈ្មោះ គង់ បូរ៉ា ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ (ប្រាំ)ឆ្នាំ តាមអំណាចសាលដីកាលេខៈ ៣៤០(ឆ) ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ របស់តុលាការកំពូល។
សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះ ១១៨នាក់ ត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេលប្រាំឆ្នាំ ហើយមកដល់ពេលនេះនៅសល់តែ ១១៥នាក់ប៉ុណ្ណោះដែលត្រូវហាមឃាត់ធ្វើនយោបាយ ខណៈដែលអតីតតំណាងរាស្ត្រឯកឧត្ដម ជាម ច័ន្ទនី បានទទួលមរណៈភាព៕
|