| BY | pichey | / | 29-03-2026 | / | 9 |
ស្វែងយល់អំពីគ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
ស្វែងយល់អំពីគ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
រាជធានីភ្នំពេញ៖ ស្របពេលដែលទីផ្សារឡេលាយ និងគ្រឿងសម្អាង "ស្អាតរហ័ស”សលឿន សហោះ ៣ថ្ងៃស ជាដើម។ល។ កំពុងរីកដុះដាលលើបណ្តាញសង្គម អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនការរឹតបន្តឹង និងប្រកាសព្រមានជាថ្មីអំពីទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអាជីវករណាដែលចែកចាយផលិតផលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលក្រសួងសុខាភិបាលហាមឃាត់។
សារធាតុហាមឃាត់ គឺជាសមាសធាតុគីមី ឬសារធាតុធម្មជាតិណាដែលត្រូវបាន ច្បាប់ និងក្រសួងសុខាភិបាល ហាមដាច់ខាតមិនឱ្យយកមកប្រើប្រាស់ក្នុងការផលិត ឬលាយបញ្ចូលក្នុងផលិតផលគ្រឿងសម្អាង និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន។
មូលហេតុនៃការហាមឃាត់នេះ គឺដោយសារសារធាតុទាំងនោះមាន លក្ខណៈពុល (Toxic) ឬបង្កឱ្យមាន ផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់ ទោះបីជាប្រើក្នុងកម្រិតតិចតួច ឬប្រើក្នុងរយៈពេលខ្លីក៏ដោយ។
ទាក់ទងនិងសារធាតុហាមឃាត់ទាំងនេះ លោកតេង ប៊ុនថុន ស្ថាបនិកសមាគមគ្រឿងសម្អាង CCAបានចែករំលែកចំណេះដឹងមួយចំនួនដូចខាងក្រោម
១. សារធាតុហាមឃាត់៖ "ថ្នាំពុល" ក្នុងគ្រឿងសម្អាងនានា
តាមការចុះបង្ក្រាបកន្លងមក គ្រឿងសម្អាងខុសច្បាប់ភាគច្រើនត្រូវបានរកឃើញថាមានផ្ទុកសារធាតុដូចជា៖
បារត (Mercury): សារធាតុពុលដែលជ្រាបចូលក្នុងឈាម បំផ្លាញតម្រងនោម និងប្រព័ន្ធប្រសាទ។
ស្តេរ៉ូអ៊ីត (Steroids): ធ្វើឱ្យស្បែកសលឿន ប៉ុន្តែបណ្តាលឱ្យស្បែកស្តើង រលាក និងងាយកើតមហារីកស្បែក។
អ៊ីដ្រូគីណូន (Hydroquinone): សារធាតុបកខ្លាំងដែលធ្វើឱ្យស្បែកខូចកោសិកាមេឡានីនជាស្ថាពរ។
ភាគច្រើនសារធាតុទាំងនេះត្រូវបានដាក់បន្ថែមដើម្បីបំពេញតម្រូវការទីផ្សារ ឬការចង់បានសរហ័សរបស់អតិថិជន និង ការចង់បានលុយហួសហេតុអំពីម្ចាស់ប្រេនដែលខំប្រឹងច្នៃយ៉ាងណាអោយលក់ដាច់លើទីផ្សារ។
២. ទោសទណ្ឌតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ(សុខាភិបាល)
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងគ្រឿងសម្អាងនៃព្រះរាជាណាចក្រកម្ពុជា បុគ្គលណាដែលផលិត រក្សាទុក ឬចែកចាយគ្រឿងសម្អាងដែលមានសារធាតុគ្រោះថ្នាក់ដល់សុខភាព នឹងត្រូវប្រឈមមុខនឹង៖
ទោសដាក់ពន្ធនាគារ៖ ចាប់ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ។
ការពិន័យជាប្រាក់៖ ចាប់ពី ៥ លានរៀល ដល់ ៥០ លានរៀល។
វិធានការរដ្ឋបាល៖ ដកហូតអាជ្ញាប័ណ្ណ បិទទីតាំងអាជីវកម្មជាស្ថាពរ និងកម្ទេចចោលនូវរាល់វត្ថុតាងទាំងអស់។
៣. ករណីបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់
ប្រសិនបើការប្រើប្រាស់ផលិតផលនោះ បណ្តាលឱ្យអតិថិជនរងរបួសពិការមុខមាត់ ឬបាត់បង់ជីវិត ជនល្មើសអាចនឹងត្រូវចោទប្រកាន់ពីបទ "មនុស្សឃាតដោយអចេតនា" ឬ "បង្ករបួសស្នាមដោយអចេតនា" ដែលមានទោសទណ្ឌជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ តាមក្រមព្រហ្មទណ្ឌ និងត្រូវសងជំងឺចិត្តទៅជនរងគ្រោះតាមការកំណត់របស់តុលាការ។
៤. ការបង្ក្រាបពីអគ្គនាយកដ្ឋាន ក.ប.ប. និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ក្នុងឆ្នាំ ២០២៦ នេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យយ៉ាងស្វិតស្វាញតាមបណ្តាផ្សារ និងការលក់អនឡាញ។ រាល់ផលិតផលដែលរកឃើញថាគ្មានលេខប្រវេទន៍ និងមានសារធាតុហាមឃាត់ នឹងត្រូវចាត់វិធានការច្បាប់ភ្លាមៗដោយគ្មានការលើកលែង។
៥ បើសង្ស័យថាទិញប៉ះគ្រឿងសម្អាងដែលមានសារធាតុហាមឃាត់ត្រូវធ្វើយ៉ាងណាខ្លះ?
បើកលោកអ្នកទិញប៉ះផលិតផលអត់ច្បាប់,ប្រើទៅខូចសុខភាប ឬ សង្ស័យថាជាផលិតផលក្លែងក្លាយត្រូវធ្វើដូចនេះ៖
- រក្សាការសន្ទនាក្នុងឆាត ឬ ថតទុកនូវអ្វីដែលបានទិញលក់ និង ផេកដែលបានទិញជាដើម ជាពិសេសគឺត្រូវទុទាត់តាមគណនេយ្យធនាគារព្រោះមានឈ្មោះអាខោន
- ថតទុកនៅកញ្ចប់ដេលអ្នកដឹកបានផ្ញើមកទោះមាអសយដ្ឋានឬគ្មានក៍ដោយក៍វាជាភស្តុតាងមួយដែរ
- រក្សាលេខទំនាក់ទំនង,លេខទូរស័ព្ទ ដូចជា (លេខក្នុងផេក,លេខអ្នកលក់,លេខអ្នកវេលុយ,លេខអ្នកដឹកជាដើម។ល។)
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
នេះលេខអ្នកជំនាញនៅសមាគមគ្រឿងសម្អាង CCA 097 320 8888
៦ សមាគមគ្រឿងសម្អាងCCAបានចែករំលែកបទពិសោធន៍ទាំងនេះដល់សមាជិករបស់ខ្លួនប្រមាណជាង៣ឆ្នាំកន្លងមកស្តីអំពី ផលប៉ះពាល់ ហានិភ័យ វិធិការពារ និង ដំណោះស្រាយពេលជួបបញ្ហានានា រហូតសមាជិកខ្លួនបំពេញផ្លូវច្បាប់បានរួចរាល់ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកលក់គ្រឿងសម្អាងណាដែលអត់ច្បាប់ ខុសច្បាប់ ឬ ដាក់សារធាតុហាមឃាត់ មិនមែនជាសមាជិកសមាកមឡើយ សមាគមមិនជួយជនទាំងនោះទេ។
អត្ថបទនេះ រៀបរៀង និង ចែករំលែកដោយ លោក តេង ប៊ុនថុន ស្ថាបនិកសមាគមគ្រឿងសម្អាង CCA
លេខទំនាក់ទំនង 097 320 8888
============================
webside: https://ccacambodia.org (https://ccacambodia.org/)
Page : https://www.facebook.com/ccacambodia?mibextid=LQQJ4d (https://www.facebook.com/ccacambodia?mibextid=LQQJ4d)
Channel : https://t.me/+Hsv3_a1J36pmMGJl
Group: https://t.me/+AivFmkevJGhhYzc1
TikTok : https://www.tiktok.com/@ccacambodia2019?_t=8qQmPWnZfc2&_r=1q (https://www.tiktok.com/@ccacambodia2019?_t=8qQmPWnZfc2&_r=1)
ព្រមានធ្ងន់ៗ! ការផលិត និងចែកចាយគ្រឿងសម្អាងក្តី ឡេលាយក្តីដែលមានសារធាតុហាមឃាត់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មិនត្រឹមតែបំផ្លាញសម្រស់គេ តែត្រូវប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគារ
|