| BY | pichey | / | 29-03-2026 | / | 60 |
វិធានខ្លះៗពេលលោកអ្នកទិញប៉ះ ផលិតផលក្លែងក្លាយ(ឡេក្លែងក្លាយជាដើម)
ដោយហេតុថាមានប្រជាពលរដ្ឋខ្លះតែងតែទិញប៉ះផលិតផលក្លែងក្លាយ(ឡេក្លែងក្លាយជាដើម)ទើបអង្គភាពយើងខ្ញុំលើកយកបញ្ហានេះមកចែករំលែក ពេលជួបផលិតផលក្លែងក្លាយ ឬ ទិញដោយការច្រលំ កុហក់ បញ្ឆោតថាជារបស់ពិត ហើយស្រាប់តែម្ចាស់គេថាជារបស់ក្លែងក្លាយទៅវិញ
បើលោកអ្នកបានទិញប៉ះផលិតផលក្លែងក្លាយ ឬសង្ស័យថាជាផលិតផលក្លែងក្លាយ សូមអនុវត្តដូចខាងក្រោម៖
ចូលទៅកាន់ផេកផ្លូវការរបស់ ក្រសួងសុខាភិបាល (នាយកដ្ឋានឱសថ និងគ្រឿងសម្អាង) ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬរាយការណ៍
ចូលទៅកាន់ផេករបស់ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ (ក.ប.ប) ដើម្បីស្វែងរកតំណភ្ជាប់ (Link) ដាក់បណ្តឹង
ទំនាក់ទំនងទៅ ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
ទាក់ទង មន្ទីរសុខាភិបាល រាជធានី-ខេត្ត ដែលនៅជិតលោកអ្នក
រាយការណ៍ទៅ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត (ផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច)
អាចទាក់ទង បណ្តាញសារព័ត៌មាន ដើម្បីសាកសួរព័ត៌មាន និងស្វែងរកដំណោះស្រាយ
⚖️ ទោសទណ្ឌចំពោះការក្លែងផលិតផលគ្រឿងសម្អាង
1. ករណីផលិត ឬលក់គ្រឿងសម្អាងក្លែងក្លាយ / មិនបានចុះបញ្ជិកា
💰 ពិន័យជាប្រាក់៖ ចាប់ពី ៥ លានរៀល ដល់ ៥០ លានរៀល (អាស្រ័យលើទំហំនៃបទល្មើស)
⛓️ ទោសដាក់ពន្ធនាគារ៖ ចាប់ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ
🏢 វិធានការរដ្ឋបាល៖ ដកហូតអាជ្ញាប័ណ្ណ បិទទីតាំងផលិត ឬចែកចាយ និងរឹបអូសបំផ្លាញផលិតផលក្លែងក្លាយ
2. ករណីបង្កគ្រោះថ្នាក់ដល់សុខភាព ឬជីវិត
បើផលិតផលក្លែងក្លាយបណ្តាលឱ្យអ្នកប្រើប្រាស់រងរបួស ពិការ ឬបាត់បង់ជីវិត៖
⛓️ ទោសពន្ធនាគារ៖ អាចឡើងដល់ ៥ ឆ្នាំ ដល់ ១០ ឆ្នាំ ឬលើសនេះ (យោងតាមក្រមព្រហ្មទណ្ឌ)
💵 សំណងជនរងគ្រោះ៖ ជនល្មើសត្រូវសងសំណងរដ្ឋប្បវេណី
3. បទល្មើសពាក់ព័ន្ធនឹងម៉ាកសញ្ញា (Trademark)
ការលួចចម្លងម៉ាកល្បី (Counterfeit) មកប្រើលើផលិតផលខ្លួនឯង៖
💰 ពិន័យជាប្រាក់៖ ចាប់ពី ១ លាន ដល់ ២០ លានរៀល
⛓️ ទោសពន្ធនាគារ៖ ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ
⚠️ សារជូនដំណឹង
គ្រឿងសម្អាងក្លែងក្លាយ មិនត្រឹមតែបោកប្រាស់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់សុខភាព និងបំផ្លាញទំនុកចិត្តរបស់លោកអ្នកផងដែរ។
✍️ អត្ថបទរៀបរៀងដោយ៖ លោក តេង ប៊ុនថុន
(ស្ថាបនិកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង - CCA)
|