៣. ហេតុអ្វីបានជាផលិតផលក្លែងក្លាយទាំងនោះអាចចរាចរពេញទីផ្សារបានដោយងាយស្រួល?
កត្តាចម្បងមួយចំនួនដែលធ្វើឱ្យគ្រឿងសម្អាងក្លែងក្លាយនៅតែមានវត្តយ៉ាងសេរីនៅលើទីផ្សារប្រទេសកម្ពុជាមានដូចជា៖
តម្លៃថោកខ្លាំង: ទាក់ទាញចិត្តអ្នកដែលមានថវិកាតិច ឬចង់ចំណេញលុយ។
ការលក់តាមអនឡាញ: ងាយស្រួលក្នុងការផ្សព្វផ្សាយបំផ្លើស និងពិបាកក្នុងការគ្រប់គ្រងដោយអាជ្ញាធរ។
កង្វះការយល់ដឹងអំពីអ្នកប្រើប្រាស់មួយចំនួនយល់ថា "ឱ្យតែប្រើទៅស គឺល្អហើយ" ដោយមិនបានគិតពីផលវិបាកយូរអង្វែង និងកង្វះខាតចំណេះដឹងថាបើជួបផលិតផលក្លែងក្លាយ ឬសង្ស័យតើត្រូវធ្វើយ៉ាងណា ហើយអោយអ្នកណាជួយ។
កត្តាផ្សំគំនិតនិងមានការបើកឪកាសពីសំណាក់ជនខឹលខូច
កត្តាកង្វះឆន្ទះក្នុងការទប់ស្កាត់អំពីមន្ត្រីដែលមានសមត្ថកិច្ចដូចជា (កបប,សុខាភិបាល,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច,និងមន្ត្រីដែលមានសមត្ថកិច្ចជាច្រើនទៀត)។
៤. សារព្រមានពីអ្នកជំនាញ
គ្រូពេទ្យជំនាញផ្នែកសើស្បែកបានបញ្ជាក់ថា ការព្យាបាលស្បែកដែលខូចដោយសារគ្រឿងសម្អាងក្លែងក្លាយ ត្រូវចំណាយពេលយូរ និងថវិការច្រើនជាងការទិញផលិតផលពិតប្រើប្រាស់ទៅទៀត។ ក្នុងករណីខ្លះ ស្បែកមុខមិនអាចត្រឡប់មកដូចដើមវិញបានឡើយ។ (របស់ណាតំលៃហ្នឹង)
៥ គួរំលឹកផងដែរថា
កន្លងមកសមាគមគ្រឿងសម្អាង CCAបានប្រើពេល០៣ឆ្នាំ បើកវគ្គបណ្តុះបណ្តាលដល់សមាជិករបស់ខ្លួនស្តីអំពី ផលិតផក្លែងក្លាយ ការចុះបញ្ជីអោយបានត្រឹមត្រូវ វិធីការពារអំពីការក្លែងរបស់ជនខឹលខូច និង ដំណោះស្រាយនានាដល់សមាជិករបស់ខ្លួន រហូតពួកគាត់បានចុះបញ្ជីត្រឹមត្រូវអស់គ្រប់គ្នា ដោយបានបញ្ជាក់ថាជនណាដែលរកស៊ីគ្រឿងសម្អាងមិនមានច្បាប់ទំលាបត្រឹមត្រូវមិនមែនជាសមាជិកសមាគមទេ ហើយសមាគមនេះក៍មិនការពារដែរ។
៦ បើសង្ស័យថាប៉ះផលិតផលក្លែងក្លាយតើអ្នកគួធ្វើយ៉ាងណា?