សេវារថយន្តក្រុងសាធារណៈនៅភ្នំពេញ មាន ១៤ ខ្សែរត់ តម្លៃត្រឹម ១៥០០ រៀលប៉ុណ្ណោះ!
ចាប់តាំងពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បាននិងកំពុងផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញយ៉ាងសកម្ម។
បច្ចុប្បន្ន មាន ១៤ ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុប ២៥៧ គ្រឿង និងដំណើរការចាប់ពី
🕠 ម៉ោង ០៥:៣០ ព្រឹក ដល់ ២០:៣០ យប់។
ដោយឡែក ខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus) ដំណើរការចាប់ពី
🕠 ០៥:៣០ ព្រឹក ដល់ ២៣:៣០ យប់។
💰 តម្លៃសំបុត្រ រថយន្តក្រុងសាធារណៈគឺត្រឹមតែ ១,៥០០ រៀល ក្នុងម្នាក់ សម្រាប់មួយជើង ប៉ុណ្ណោះ។
ជាពិសេស ក្រុមមនុស្សខាងក្រោម អាចជិះដោយឥតគិតថ្លៃ៖
ព្រះសង្ឃ
មនុស្សចាស់ (អាយុចាប់ពី ៧០ ឆ្នាំឡើង)
ជនពិការ
សិស្ស និង និស្សិត
គ្រូបង្រៀន
កម្មករ កម្មការិនី
កុមារ (កម្ពស់ក្រោម ១ ម៉ែត្រ)
កីឡាករ និង កីឡាការិនីអាជីព
ការគាំទ្រពីប្រជាពលរដ្ឋចំពោះសេវារថយន្តក្រុងសាធារណៈ កំពុងកើនឡើងជាបន្តបន្ទាប់។ សេវានេះបានជួយ៖
✔ កាត់បន្ថយការកកស្ទះចរាចរណ៍
✔ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
✔ កាត់បន្ថយការបំពុលបរិស្ថាន
✔ ជួយសន្សំសំចៃចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
បច្ចុប្បន្ន រថយន្តក្រុងសាធារណៈ (City Bus) មាន ១៤ ខ្សែរត់ កំពុងប្រតិបត្តិការ នៅក្នុងរាជធានីភ្នំពេញ។
|