BY | moeun | / | 11-01-2019 | / | 449 |
សម្ដេចតេជោហ៊ុន សែន បញ្ជាក់ជូនអ្នកសារព័ត៌មាននឹងនៅតែដឹកនាំប្រទេសដល់ឆ្នាំ ២០២៨
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនឹងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន៤,៥០០ពាន់នាក់។
នៅថ្ងៃនេះ សម្តេចតេជោ បានបញ្ជាក់ជូនអ្នកសារព័ត៌មានទាំងអស់ថា សម្តេចនឹងនៅបន្តដឹកនាំប្រទេសយ៉ាងហោចណាស់ដល់ឆ្នំា ២០២៨ ដែលសម្តេចគ្រោងនឹងជួបបងប្អូនអ្នកសារព័ត៌មានចំនួន ៩ដងទៀត។
អ្នកព័ត៌មាន៤,៥០០ពាន់នាក់ដែលមកពីស្ថាប័នផ្សេងៗរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ, ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ពិធីជួបជុំថ្ងៃនេះគឺធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ។
ថ្ងៃនេះ គឺជាពិធីជួបជុំលើកទី៣ហើយ ក្រោយពីជំនួបលើកដំបូងដែលត្រូវបានធ្វើឡើងកាលពី ខែមករា ឆ្នាំ
២០១៧ កន្លងទៅនេះ៕
|