៤. ការពារជំងឺបេះដូង
ដោយសារតែអង្ករក្រហម មានប្រសិទ្ធភាពនៅក្នុងការកាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លអាក្រក់ដែលផ្តល់ផលអាក្រក់ដល់រាងកាយពីការកកស្ទះសរសៃឈាម ដូច្នេះវាអាចជួយថែរក្សាបេះដូងឱ្យមានសុខភាពល្អ បង្រួមសរសៃឈាម រារាំងសរសៃឈាមដែលកកស្ទះ និងកាត់បន្ថយហានិភ័យនៃជំងឺពាក់ព័ន្ធនឹងជំងឺបេះដូងជាច្រើនមុខដូចជា៖ ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
៥. កាត់បន្ថយជាតិស្ករក្នុងឈាម
ដូចដែលអ្នកបានដឹងរួចមកហើយថា ការដែលបណ្តោយឱ្យជាតិស្ករក្នុងឈាមឡើងលើសកម្រិតអាចធ្វើឱ្យអ្នកកើតមានជំងឺទឹកនោមផ្អែម ថែមទាំងអាចប៉ះពាល់ដល់ការមើលឃើញ ប៉ះពាល់ដល់តម្រងនោម និងសរសៃឈាមបេះដូងជាដើម។ ដូច្នេះហើយការទទួលទានអង្ករក្រហម ក៏ត្រូវបានគេស្រាវជ្រាវរកឃើញថា អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ថែមទាំងអាចជំនួយសុខភាពអ្នកដែលកើតជំងឺទឹកនោមផ្អែមថែមទៀតផង។
៦.កាត់បន្ថយហានិភ័យនៃជំងឺធាត់
អង្ករក្រហមអាចផ្តល់ថាមពលរាងកាយ និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ព្រមទាំងដុតបំផ្លាញជាតិខ្លាញ់បានលឿនផងដែរ។ បន្ថែមពីនេះ ការទទួលទានអង្ករក្រហមអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនសូវឃ្លាន និងលែងទទួលទានអាហារច្រើនផ្តេសផ្តាសដូចមុន ដែលមានប្រយោជន៍នៅក្នុងការសម្រកទម្ងន់ និងកាត់បន្ថយជំងឺធាត់ហួសប្រមាណបានផងដែរ។
៧.ប្រឆាំងនឹងជំងឺហឺត
អង្ករក្រហម ថែមទាំងជាប្រភពនៃជាតិម៉ាញ៉េស្យូម ដែលអាចជួយគ្រប់គ្រងប្រព័ន្ធផ្លូវដង្ហើមឱ្យដំណើរការល្អជាធម្មតា និងកាត់បន្ថយហានិភ័យនៃជំងឺហឺតបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ តែប្រសិនជាអ្នកកើតមានជំងឺហឺតរួចមកហើយ អ្នកត្រូវតែពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញជាមុនសិនថា អ្នកទទួលទានបានឬក៏អត់?
៨.ជំនួយស្បែក
អង្ករក្រហមមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចរារាំងរ៉ាឌីកាល់សេរីដែលប៉ះពាល់ដល់សុខភាពស្បែកបាន ថែមទាំងជំនួយស្បែកឱ្យមានភាពស្រស់ថ្លា ការពារស្នាមជ្រីវជ្រួញ បន្តឹងស្បែក និងកាត់បន្ថយបញ្ហាស្បែកដែលទទួលរងឥទ្ធិពលពីកាំរស្មីយូវី (UV) ផងដែរ ។
៩.ល្អសម្រាប់សុខភាពឆ្អឹង
អង្ករក្រហម ពោរពេញទៅដោយជាតិម៉ាញ៉េស្យូម និងកាល់ស្យូម ដែលអាចជំនួយសុខភាពឆ្អឹងរឹងមាំបាន ដោយគេបានរកឃើញថា ប្រសិនជាអ្នកកង្វះសារធាតុសំខាន់ៗទាំងនេះ វានឹងធ្វើឱ្យអង់ស៊ីតេឆ្អឹងធ្លាក់ចុះ បង្កជាជំងឺពុកឆ្អឹងបានផងដែរ។
១០.សម្បូរទៅដោយកាកសរសៃអាហារ
អង្ករក្រហមមានផ្ទុកទៅដោយជាតិកាកសរសៃអាហារដ៏ច្រើនលើសលប់ ដែលមានប្រយោជន៍ជាច្រើនរួមមាន៖
អាចជួយការពារ និងព្យាបាលអាការទល់លាមកបានល្អ
បង្កើនសុខភាពក្រពះពោះវៀន ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានភាពល្អប្រសើរជាងមុន
ផ្តល់ថាមពលជំនួយសុខភាពរាងកាយបានល្អទៀតផង៕