កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ នៅឯស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ អំពីផ្លូវរថភ្លើង Tramway ដោយផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ អំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាននិងវិធានសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិត វីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ឲ្យដំណើរការរថភ្លើងប្រភេទ Tram និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។ នាយកដ្ឋានទាំងពីរ និងក្រុមហ៊ុន Royal Railway នឹងបន្តអនុវត្តសកម្មភាពការងារជាបន្តបន្ទាប់ ដើម្បីធានានូវ ប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងយុទ្ធនាការនេះ។