ក្នុងនាមកម្ពុជាជាប្រធានក្រុមការងារ AWGIPC ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ នេះ ឯកឧត្តម សួន វិជ្ជា បានបន្តប្តេជ្ញាចូលរួមដឹកនាំសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារអាស៊ានក្នុងជំរុញបញ្ចប់ការអនុវត្តផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ២០១៦-២០២៥ ឱ្យបានជោគជ័យតាមការគ្រោងទុក ជំរុញការរៀបចំ និងអនុវត្តផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ាន ២០២៦-២០៣០ និងដៃគូទាំងអស់ក្នុងការបន្តទិសដៅរួមក្នុងការសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត និងអាចប្រែក្លាយអាស៊ានទៅជាតំបន់ដែលមានភាពប្រកួតប្រជែងនិងការនុវត្តន៍តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញា។