BY | Heach | / | 30-07-2025 | / | 69 |
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បរិច្ចាគថវិកាចំនួន ១៧៣,៩៧៤,០០០រៀល ជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ។
ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានផ្ញើលិខិតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គភស្តុភារជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបរិច្ចាគថវិកា ចំនួន ១៧៣,៩៧៤,០០០រៀល របស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ នៃ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ ក៏ដូចជាលើកទឹកចិត្តដល់វីរទ័ពជួរមុខកម្ពុជាដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ការការពារជាតិបូរណភាពទឹកដី ពីការឈ្លានពានរបស់សត្រូវមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកកន្លែងសុវត្ថិភាព។
|