លោកស្រីអភិបាលរងខេត្តបានបន្ថែមថា អនុវត្តតាមសេចក្តីសម្រេចលេខ២០៤ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលមាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រុមការងារ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ។
លោកស្រីបានបញ្ជាក់ទៀតថា តាងនាមឱ្យអង្គសិក្ខាមទាំងមូល សូមថ្លែងអំណរគុណដល់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋាក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋាន ដ៏មានសារៈសំខាន់នេះឡើង ហើយសូមសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ កត់ត្រាចំណុច សំខាន់ៗនៃមេរៀន ដើម្បីយកទៅអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមតួនាទី និងភារកិច្ចរបស់ លេខាធិការដ្ឋានចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងការរៀបចំវេទិកាសាធារណៈ និងការៀបចំរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យស្របទៅតាមការណែនាំ។