គណៈកម្មការដែលដឹកនាំដោយ ប្រមុខរដ្ឋាភិបាល ដោយផ្ទាល់មួយនេះ មានតួនាទីតាមដាន ត្រួតពិនិត្យ និង វាយ តម្លៃ ការ អនុវត្តរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល ថ្នាក់ក្រោម ជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជា ការធ្វើ សហប្រតិបត្តិការជាមួយ បន្ត ប្រទេសនានា លើ ការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធអនឡាញ។
អនុប្រធាន គ.ប.ឆ.ប. មានចំនួន ៨រូប ដែលក្នុងនោះមានឧបនាយករដ្ឋមន្ត្រី៦រូប គឺ លោក នេត សាវឿន, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន , លោក ស សុខា, លោក ទៀ សីហា និង លោក កើត រិទ្ធ។ អនុប្រធាន២រូបទៀត គឺ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និង លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ទទួលបន្ទុក ប្រចាំការ។
រដ្ឋមន្ត្រី ៣រូប រួមមាន លោក កែវ រតនៈ, លោក នេត្រ ភក្ត្រា និងលោក ជា វ៉ាន់ដេត ជាសមាជិក រួមជាមួយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សមាជិក ផ្សេងទៀត មានដូចជា លោក វង្ស ពិសេន, លោក ស ថេត, លោក ម៉ៅ សុផាន់, លោក សៅ សុខា, លោក សុខ វាសនា, លោក តុប នេត, លោក ឌី វិជ្ជា, លោក រស់ ភីរុណ, លោក ហែម ថា, លោក សំ ភ័ស្ស, លោក ស៊ុ សំណាង និង បណ្តាអភិបាលរាជធានី-ខេត្ត។