សូមធ្វើការប្រកាសជូនដំណឹង និងព័ត៌មាន ដល់សាធារណជនបានជ្រាបថា៖ កន្លងមកពួកគាត់ទាំងអស់គ្នាធ្លាប់បានស្នើសុំធ្វើបណ្ណសំគាល់កម្មសិទ្ធតូបលក់ដូរនីមួយៗដូចខាងលើ ហើយបានយកលិខិតកិច្ចសន្យាទិញ-លក់ ច្បាប់ ដើម ឬបណ្ណកម្មសិទ្ធម្ចាស់ដើម និងឯកសារពាក់ព័ន្ធផ្សេងៗ ប្រគល់ទៅឱ្យ លោក ពៅ សារ៉ុម ជាប្រធានផ្សារទឹកថ្លា ជា អ្នករក្សាទុក ចាត់ចែង ដើម្បីជួយរៀបចំធ្វើប្លង់សំគាល់បណ្ណកម្មសិទ្ធ ឬផ្ទេរកម្មសិទ្ធកាត់ឈ្មោះមកឱ្យយើងខ្ញុំខាងលើ ជាអ្នក ទទួលសិទ្ធកាន់កាប់បន្ត។
ដោយសារតែបច្ចុប្បន្ននេះ លោក ពៅ សារ៉ុម បានទទួលមរណៈភាពទៅ ហើយយើងខ្ញុំបានទាក់ទង ជាមួយក្រុមការងារនៅទីស្នាក់ការផ្សារទឹកថ្លាដើម្បីប្រមូលឯកសារទាំងនោះមកវិញ ប៉ុន្តែរកពុំឃើញទេ ដោយសារតែកន្លង មក លោក ពៅ សារ៉ុម ជាអ្នករក្សាទុកដាក់នូវឯកសារទាំងនោះ។
ហេតុនេះពួកគាត់អះអាងថា លេខតូបលក់ដូរខាងលើ ពិតជាកម្មសិទ្ធដែលកំពុងធ្វើអាជីវកម្រាល់ថ្ងៃ និងសូមឱ្យអាជ្ញាធរផ្សារទឹកថ្លា ឬអាជ្ញាធរខណ្ឌសែនសុខ ជួយចាត់ចែងរៀបចំធ្វើបណ្ណកម្មសិទ្ធផ្តល់មកឱ្យយើងខ្ញុំ ដោយក្ដីអនុគ្រោះផង។